យន្តហោះដឹកទំនិញមួយគ្រឿងដែលហោះចេញពីទីក្រុងឌូបៃ បានរអិលធ្លាក់ចេញពីផ្លូវចូលទៅក្នុងសមុទ្រ អំឡុងពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុងនៅថ្ងៃចន្ទ ទី20 ខែតុលានេះ ដោយបានសម្លាប់មនុស្ស 2 នាក់។ យោងតាមសេចក្តីថ្លែងការណ៍ថា សមាជិកនាវិកទាំង 4 នាក់នៅលើយន្តហោះត្រូវបានជួយសង្គ្រោះ ខណៈដែលជនរងគ្រោះ 2 នាក់ដែលស្លាប់នោះ គឺកំពុងស្ថិតនៅលើផ្លូវចុះចត អំឡុងពេលដែលយន្តហោះរអិលធ្លាក់ចេញពីផ្លូវ។
