ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តស្វែងរកមនុស្ស 38 នាក់ ដែលអាចកបជាប់នៅក្រោមគំនរបាក់បែកនៃអគារសាលាបង្រៀនមួយកន្លែងដែលបាក់រលំនៅខេត្ត ចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ី។ គិតត្រឹមថ្ងៃអង្គារ ទី30 ខែកញ្ញា មនុស្សចំនួន 3 នាក់បានស្លាប់ និង 99 នាក់ផ្សេងទៀត បានរួចរស់ជីវិតពីការបាក់រលំអគារមួយនេះ។ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា មុនពេលនៃការបាក់រលំ មានមនុស្សរាប់រយនាក់ កំពុងអធិស្ឋាននៅជាន់ផ្ទាល់ដីនៃអគារ ហើយមូលហេតុនៃការបាក់រលំ គឺដោយសារតែគ្រឹះនៃអគារនេះ មិនអាចទ្រទ្រង់ទម្ងន់នៃការសាងសង់នៅជាន់ទី 4 បាន។
