ផ្ទុះរថយន្តដឹកប្រេងនៅប្រទេសនីហ្សេរីយ៉ាង សម្លាប់មនុស្សយ៉ាងហោចណាស់ 35 នាក់

International • October 24, 2025
ផ្ទុះរថយន្តដឹកប្រេងនៅប្រទេសនីហ្សេរីយ៉ាង សម្លាប់មនុស្សយ៉ាងហោចណាស់ 35 នាក់

រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង បានក្រឡាប់ផ្ទុះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 35 នាក់។ យោងតាមអាជ្ញាធរក្នុងតំបន់ រថយន្តនេះ បានរអិលធ្លាក់ចេញពីផ្លូវ និងក្រឡាប់ហូរប្រេងចេញមកក្រៅ ដែលបណ្តាលឲ្យមានការឆាបឆេះ និងផ្ទុះភ្លាមៗ។ គួរបញ្ជាក់ផងដែរថា ឧប្បត្តិហេតុបែបនេះ តែងតែកើតឡើងនៅក្នុងប្រទេសដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងទ្វីបអាហ្វ្រិកមួយនេះ យោងតាមហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនល្អ ដែលជាញឹកញាប់ បានឆក់យកជីវិតមនុស្សរាប់សិបនាក់ជារៀងរាល់ឆ្នាំ។





x Enlarged Image