យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ទី5 ខែតុលា ចំនួនសិស្សដែលត្រូវបានបញ្ជាក់ ថាស្លាប់ បន្ទាប់ពីការបាក់រលំអគារសាលារៀនអ៊ីស្លាមមួយកន្លែងនៅក្នុងខេត្ត ចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ 36 នាក់ហើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្រ្គោះ នៅតែបន្តធ្វើឡើង សម្រាប់សិស្សចំនួន 27 នាក់ទៀត ដែលនៅបាត់ខ្លួន ដែលភាគច្រើនជាក្មេងប្រុសជំទង់ដែលមានអាយុពី 13 ទៅ 19 ឆ្នាំ ដែលជឿជាក់ថានៅកប់ជាប់ក្រោមគំនរបាក់បែក។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេបំផុតលើពិភពលោក ជាមួយនឹងសាលារៀនអីស្លាមប្រមាណ 42.000 កន្លែង ដែលមានសិស្សប្រមាណ 7 លាននាក់។