ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់ភាគខាងត្បូងប្រទេសម៉ិកស៊ិកូ ដោយបានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 37 នាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ មនុស្ស 5 នាក់បានស្លាប់នៅក្នុងរដ្ឋឆ្នេរសមុទ្រ វីរ៉ាក្រាស ម្នាក់នៅរដ្ឋ ហ្កេរេថារូ 9 នាក់នៅរដ្ឋ ពូអេប្លា និង 22 នាក់ទៀតនៅរដ្ឋ ហីដាល់ហ្គូ ខណៈដែលអ្នកស្រុករស់នៅក្នុងរដ្ឋ វីរ៉ាក្រាស ប្រមាណ 16.000 នាក់បានរងផលប៉ះពាល់ ហើយមនុស្សចំនួន 220 នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់ទីជម្រកបណ្តោះអាសន្ន។