កងកម្លាំងប៉ូលីសប្រទេសអេស្ប៉ាញ បានស្ទាក់ចាប់នាវាមួយគ្រឿងដែលមានទង់ជាតិប្រទេសតង់ហ្សានី ចម្ងាយប្រមាណ 600 ម៉ាយពីកោះកាណារី និងបានរឹបអូសកូកាអ៊ីនចំនួន 4 តោន ខណៈដែលប្រតិបត្តិការនេះ បានជំរុញឲ្យមានការចាប់ខ្លួនសមាជិកនាវិកចំនួន 9 នាក់នៅលើនាវា។ គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះត្រូវបានសម្របសម្រួលដោយការិយាល័យព្រះរាជអាជ្ញាពិសេសប្រឆាំងគ្រឿងញៀន ដោយមានការគាំទ្រពីកងទ័ពជើងទឹកប្រទេសអេស្ប៉ាញ និងបន្ទាប់ពីមានការផ្តល់ព័ត៌មានពីរដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក អំពីបណ្តាញជួញដូរអន្តរជាតិ ដែលដឹកជញ្ជូនទំនិញដ៏ធំមួយឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។
