ប្រមុខរដ្ឋមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជាដៃគូ បានទៅដល់ទីក្រុងគូឡាឡាំពួរកាលពីថ្ងៃសៅរ៍ ទី25 ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី 47។ កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី26 ខែតុលា ដោយមានការចូលរួមពីមេដឹកប្រទេសសមាជិកអាស៊ានទាំង 10 ប្រទេស និងប្រទេសជាដៃគូសន្ទនា រួមទាំងសហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើង ខណៈដែលតំបន់នេះកំពុងប្រឈមមុខនឹងភាពតានតឹងនៅសមុទ្រចិនខាងត្បូង វិបត្តិដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទន្ទឹមនឹងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក។ ក្រោមប្រធានបទការរួមបញ្ចូល និងនិរន្តរភាព កិច្ចប្រជុំកំពូលឆ្នាំនេះត្រូវបានកំណត់ថាជាកិច្ចប្រជុំកំពូលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រអាស៊ាន ជាមួយនឹងគោលបំណងពង្រឹងកិច្ចសហការក្នុងតំបន់ និងការដើរតួនាទីដ៏សំខាន់របស់ប្លុកនេះ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខពិភពលោក។
