ប្រទេសម៉ាឡេស៊ី បានប្រគល់តំណែងប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន ទៅឲ្យប្រទេសហ្វីលីពីន បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ។ ថ្លែងទៅកាន់មេដឹកនាំអាស៊ាន លោកប្រធានាធិបតីប្រទេសហ្វីលីពីន ហ្វឺឌីណាន ម៉ាកូស បានគូសបញ្ជាក់ពីចក្ខុវិស័យរយៈពេល 20 ឆ្នាំរបស់សមាគម និងស្វាគមន៍រដ្ឋសមាជិកទី 11 គឺប្រទេសទីម័រខាងកើត។