ក្រុមសង្គ្រោះបន្ទាន់របស់ប្រទេសអេស្ប៉ាញ បានទាញយកសាកសពមនុស្សចំនួន 4 នាក់ពីក្រោមគំនរបាក់បែកនៃអគារកំពស់ 6 ជាន់ ដែលដួលរលំនៅកណ្តាលទីក្រុងម៉ាឌ្រីដ អំឡុងពេលដែលអគារនេះ កំពុងស្ថិតក្រោមការជួសជុល។ ជនរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណថាជាបុរស 3 នាក់ដែលមានអាយុចន្លោះពី 30 ទៅ 50 ឆ្នាំមកពីប្រទេសអេក្វាឌ័រ ម៉ាលី ហ្គីណេ និងស្រ្តីវ័យ 30 ឆ្នាំម្នាក់ទៀត ដែលជាកម្មករសំណង់នៃគម្រោងនេះ។
