ចាប់តាំងពីអ៊ីស្រាអែល បានត្រលប់មកបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃទី 18 ខែមីនាឆ្នាំនេះ បន្ទាប់ពីបទឈប់បាញ់មួយរយៈពេលខ្លីនោះ ជនជាតិប៉ាឡេស្ទីនបន្ថែមចំនួន 13.550 នាក់ត្រូវបានសម្លាប់ និង 57.600 នាក់ទៀតរងរបួស ដែលជំរុញឲ្យចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហារឥតឈប់ឈររបស់យោធាអីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 មក បានកើនឡើងដល់ប្រមាណ 67.200 នាក់ និងជាង 17 ម៉ឺននាក់ទៀតរងរបួស។ ទន្ទឹមនឹងនេះ ករណីស្លាប់ដោយគ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ ក៏បន្តកើនឡើងនៅទូទាំងតំបន់ហ្គាហ្សា ដែលបច្ចុប្បន្ន ចំនួនមនុស្សស្លាប់ដោយកង្វះអាហារូបត្ថម្ភសរុប បានកើនដល់ 460 នាក់ ក្នុងនោះមានកុមារ 155នាក់។
