ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាកើនដល់ 67.700 នាក់

International • October 13, 2025
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាកើនដល់ 67.700 នាក់

គិតត្រឹមថ្ងៃអាទិត្យ ទី12 ខែតុលាចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហារនៅតំបន់ហ្គាហ្សា កើនឡើងដល់ប្រមាណ 67.700 នាក់ និងជាង 17 ម៉ឺននាក់ ផ្សេងទៀត រងរបួស។ យោងតាមសេចក្តីថ្លែងការណ៍ អាជ្ញាធរប៉ាឡេស្ទីនបានរកឃើញសាកសពមនុស្សចំនួន 116 នាក់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ខណៈដែលមន្ទីរពេទ្យក្នុងតំបន់បានទទួលសាកសពមនុស្សចំនួន 35 នាក់ និងអ្នករងរបួសចំនួន 72 នាក់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ចំនួនអ្នកស្លាប់សរុបដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ ក៏បានកើនឡើងដល់ 463 នាក់ ក្នុងនោះ 157 នាក់ជាកុមារ។ ទន្ទឹមនឹងនេះ បន្ទាប់ពីការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងក្រុមហាម៉ាស និងអីស្រាអែល មានជនជាតិប៉ាឡេស្ទីនប្រមាណ 25 ម៉ឺននាក់ បានត្រឡប់ទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សាវិញ។





x Enlarged Image