គ្រោះរញ្ជួយដីកម្រិត 7.5 រ៉ិចទ័រ បានវាយប្រហារនៅភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃសុក្រ ទី10 ខែតុលា ជាមួយនឹងការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសមួយចំនួន។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិនៅតំបន់ប៉ាស៊ីហ្វិកបានប្រកាសថា រលកសមុទ្រកម្ពស់ពី 1 ទៅ 3 ម៉ែត្រ អាចកើតមាននៅក្នុងប្រទេសហ្វីលីពីន។ គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីនេះកើតឡើង 2 សប្តាហ៍បន្ទាប់ពីប្រទេសហ្វីលីពីនរងការវាយប្រហារដោយរញ្ជួយដីកម្រិត 6.9 រិចទ័រ ដោយបានសម្លាប់មនុស្ស 72 នាក់ នៅលើកោះ Cebu។