យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាបានបញ្ជាក់ថា ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ 80 នាក់ និង 303 នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី 10 ខែតុលាកន្លងទៅ។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ប្រតិបត្តិការរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន 57 នាក់ និង 158 នាក់ទៀតរងរបួស ដែលជំរុញឲ្យចំនួនមនុស្សស្លាប់សរុបដោយការវាយប្រហាររបស់អីស្រាអែល កើនឡើងដល់ប្រមាណ 68.300 នាក់ និងជាង 170.500 នាក់ទៀតរងរបួស។ គួរបញ្ជាក់ផងដែរថា អីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាសារជាថ្មីម្តងទៀតកាលពីដើមសប្តាហ៍នេះ ដោយចោទប្រកាន់ក្រុមហាម៉ាសថាបានរំលោភបំពានលើបទឈប់បាញ់ ដោយសម្លាប់ទាហានរបស់ខ្លួនចំនួន 2 នាក់។ តែយ៉ាងណាមិញ ក្រុមហាម៉ាស បានឆ្លើយតបថា អីស្រាអែលនោះទេ ដែលតែងតែរំលោភលើបទឈប់បាញ់ ប្រឌិតព័ត៌មានក្លែងក្លាយដើម្បីបិទបាំងអំពើឧក្រិដ្ឋកម្មរបស់ខ្លួន។