ប្រទេសកូរ៉េខាងជើង បាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីម្តងទៀត នៅមុនកិច្ចប្រជុំកំពូល អាពិក (APEC)

International • October 23, 2025
ប្រទេសកូរ៉េខាងជើង បាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីម្តងទៀត នៅមុនកិច្ចប្រជុំកំពូល អាពិក (APEC)

ប្រភពពីយោធាប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីថ្ងៃពុធ ទី22 ខែតុលា ពោល គឺមួយសប្តាហ៍មុនពេលនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ីប៉ាស៊ីហ្វិក នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លី ជេយុង និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងជួបប្រជុំគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ នៅក្នុងកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ អាពិក ខណៈដែលលោកប្រធានាធិបតី ត្រាំ ក៏ត្រូវបានរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតីប្រទេសចិន ស៊ី ជិនពីង ផងដែរ។ ។






x Enlarged Image