កណ្តាល៖

ជនរងគ្រោះរបួសធ្ងន់ស្រាលប្រុសស្រីចំនួន០៣នាក់ ត្រូវបានបញ្ជូនទៅ    សង្គ្រោះនៅមន្ទីរបង្អែកស្អាង ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាង ម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង ១០និង៤០នាទីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ នៅលើកំណាត់ ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ 

សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃអធិការដ្ធាននគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះរបួសធ្ងន់-ស្រាលមានចំនួន០៣នាក់៖ទី០១- ឈ្មោះ ញឹម ដាលីន ភេទស្រី អាយុ១៨ឆ្នាំ (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាកHONDA Cupជ្រុងពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1A-8123 (មិនពាក់មួកសុវត្ថិភាព) មុខរបរកសិករ មានទីលំនៅ ភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល , ទី០២ ឈ្មោះ ផុន សុខចំរើន ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាគ្រូបង្រៀន បើកបរម៉ូតូម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AQ-5968 (របួសស្រាល) មានទីលំនៅភូមិ ព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,និងទី០៣-ឈ្មោះ ណេត លក្ខិណា ភេទស្រីអាយុ២០ឆ្នាំ (របួសស្រាល) ជាអ្នករួមដំណើរជាមួយ មានទីលំនៅភូមិ ព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំពោះការខូចខាត គឺម៉ូតូទាំង០២ គ្រឿងស្រាល  ។ 

សមត្ថកិច្ចជំនាញ ក្រោយចុះពិនិត្យវាស់វែងរួច បានប្រាប់ឲ្យដឹងបន្ថែមទៀតថាស្ត្រីរងគ្រោះបើកបរម៉ូតូ Honda Cub ហើយ ពេលបើកបរមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើត។ ស្របពេលនោះក៏មានម៉ូតូជនរងគ្រោះមួយគ្រឿងទៀត ម៉ាក HONDA DREAM រួមនិងអ្នកដំណើរខាងក្រោយ បានបើកបរក្នុងទិសដៅពីត្បូង ទៅជើង (កោះធំ-តាខ្មៅ) (មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់) បានបុកជាមួយម៉ូតូ HONDA Cup ជ្រុង ដែលបើកឆ្លងផ្លូវ បណ្ដាលអោយ រងគ្រោះថ្នាក់ទាំង០៣នាក់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និង យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

ចំពោះអ្នករងរបួស ត្រូវបានដឹកតាមរថយន្តសាមុយយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្អាង ដោយឡែក ស្ត្រីដែលរងរបួសធ្ងន់ ត្រូវបានដឹកបន្ត ទៅមន្ទីរពេទ្យភ្នំពេញ ដោយអាការ:ធ្ងន់ធ្ងរ  ។

ការសន្និដ្ឋានបឋម៖ ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូHONDA Cup  បើកបរឆ្ លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែស ចំនែកអ្នកបើកបរម៉ូតូHONDA DREAM បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន  ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើង៕