ភ្នំពេញ ៖
ជនសង្ស័យចំនួន២០នាក់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម,លួច ប្លន់និងហិង្សា ចំនួន ៦ករណីត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញសហការជាមួយតាមបណ្ដាខណ្ឌនានា បង្ក្រាបបានជាបន្តបន្ទាប់និងយក មកបង្ហាញមុខជាសាធារណៈរួមគ្នា កាលពីរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ ។
លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិត ស្រាល បានឱ្យដឹងថានៅក្នុងចំណោម ៦ករណី រួមមាន៖
ករណីទី១៖ ប៉ុនប៉ងឃាតកម្មនិងអំពើលួចមានស្ថានទម្ងន់ទោសដោយសារការ ប្រព្រឹត្ត អំពើហិង្សា ប្លន់ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាក លេខភ្នំពេញ១LQ-៥៧២១មិនបានសម្រេច ប្រព្រឹត្តនៅចំណុច មហាវិថីឈ្នះឈ្នះ ក្រុម១៤ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង៤និង ៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ហើយកាប់ និងចាក់ ជនរងគ្រោះបណ្តាលឲ្យរង របួសធ្ងន់ធ្ងរ ។
ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងកាប់ ប្លន់យកម៉ូតូម៉ាកហុង ដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ១LM-៤៧១១) ចំណុចមុខស្ថានីយប្រេងឥន្ទនៈកាល់តិច ផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពីរករណីខាងលើ សមត្ថកិច្ចបង្ក្រាបបានដោយឃាត់ជនសង្ស័យចំនួន០៥នាក់។
ករណីទី៣៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ ជើង មួកសុវត្ថិភាព ដុំថ្ម និងកាំបិតប៉័ងតោ ដេញវាយ គប់ និងគាប់លើជនរងគ្រោះរួចនាំគ្នា កាប់ម៉ូតូបណ្តាល ឲ្យខូចខាតចំនួន០២គ្រឿង ប្រព្រឹត្ត នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។
ករណីទី៤៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់កាំបិតប៉័ងតោ ដាវកែច្នៃ កាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។ឃាត់ជនសង្ស័យចំនួន១១នាក់។
ករណីទី៥៖អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ដោយក្លែងបន្លំ ជាសមត្ថកិច្ច ប្រើអាវុធខ្លី ម៉ាក Glock (បាញ់គ្រាប់កាំកង់) ប្លន់យកម៉ូតូ ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១ KO-១២០០មួយគ្រឿង ប្រព្រឹត្តនៅ ចំណុច ផ្លូវចាក់សំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។ ឃាត់ជនសង្ស័យចំនួន១នាក់ ។
ករណីទី៦៖ អំពើលួចមានស្ថានទម្ងន់ទោស (លួចយកម៉ូតូចំនួន ០៣គ្រឿង) ប្រព្រឹត្តនៅ ចំណុច ផ្ទះជួល ផ្លូវបេតុង ភូមិឈ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៣ និង ២៨ នាទី ទាបភ្លឺ ឱ្យសមត្ថកិច្ចឃាត់បានចំនួន ៣នាក់។
ចំពោះវត្ថុតាង ដកហូតវត្ថុ រួមមាន៖ ចបជីក , ដងឆ័ត្រ , ត្រសេះ , កាំបិតផ្គាក់ , កាំបិតបុ័ងតោ , ដាវសាំម៉រ៉ៃ , កាំបិតចុងស្រួច , កាំភ្លើងហ្គាស ( ប្រើគ្រាប់កង់), មួកសុវត្ថិភាព , ស្លាកលេខ ចំនួន ២ និង ម៉ូតូចំនួន ១០គ្រឿង ៕
