មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីនី បានច្រានចោលសំណើចរចារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ព្រមទាំងបានបដិសេធការអះអាងដែលថា សហរដ្ឋអាមេរិកបានបំផ្លាញទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ គួរបញ្ជាក់ផងដែរថា ប្រទេសមហាអំណាចលោកខាងលិច បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ថាកំពុងព្យាយាមបង្កើតគ្រាប់បែកនុយក្លេអ៊ែរតាមរយៈការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម និងទាមទារឲ្យប្រទេសនេះ បញ្ឈប់សកម្មភាពនេះ។ តែយ៉ាងណាមិញ ទីក្រុងតេអេរ៉ង់បានច្រានចោលការចោទប្រកាន់នេះ នឹងនិយាយថា កម្មវិធីនុយក្លេអ៊ែរដែលខ្លួនកំពុងអភិវឌ្ឈន៍នេះ គឺមានគោលបំណងសម្រាប់ប្រើប្រាស់ជាថាមពលស៊ីវិលតែប៉ុណ្ណោះ។
