លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះត្រួតពិនិត្យការសាកល្បង ការត្រៀមខ្លួន និងរចនាសម្ពន្ធ័បញ្ជាការរបស់កងកម្លាំងនុយក្លេអ៊ែរ។ ការសាកល្បងនេះ រួមមានទាំងការបាញ់គ្រាប់មីស៊ីលផ្លោងអន្តរទ្វីប យ៉ាស "Yars" ចេញពីដីគោក ការបាញ់គ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ស៊ីណេវ៉ា "Sineva" ចេញពីនាវាមុជទឹកនុយក្លេអ៊ែរនៅសមុទ្របារែន និងការបាញ់គ្រាប់មីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរ ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។ គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ី តែងតែធ្វើសមយុទ្ធកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងសំញើញដល់សត្រូវថា រុស្ស៊ីជាប្រទេសដែលមានឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។
