កណ្តាល ៖
ជនសង្ស័យដែលមានប្រវត្តិលើកទី១ ធ្លាប់គម្រាមសម្លាប់ជនរងគ្រោះម្តងរួចមកហើយ ក៏បានរត់គេចអស់មួយរយ: ស្ងាត់ៗចូលមកភូមិវិញក៏ គម្រាមថានឹងសម្លាប់ជនរងគ្រោះទៀត ក៏ត្រូវជាប់អន្ទាក់សមត្ថកិច្ច ដោយហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី១៨ខែតុលាឆ្នាំ២០២៥ នៅចំណុច ភូមិលេខ ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចបានអោយដឹងថា÷ជនរងគ្រោះមានឈ្មោះ អាន ឈិន ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ ។ ចំនែកជនសង្ស័យមានឈ្មោះ រិន ទិព្វ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានប្រប្រវត្តិធ្លាប់សមត្ថកិច្ច ឃាត់ ខ្លួនអប់រំម្តងរួចមកហើយករណីលួចម៉ាស៊ីនទូកស្មាច់កាលកំឡុងខែកុម្ភ:ឆ្នាំ២០២៥និងដោយទាំងជនរងគ្រោះនិងជនសង្ស័យមានទីលំនៅជិតគ្នាក្នុងភូមិឃុំកើតហេតុ ។ ចំពោះវត្ថុតាងចាប់យក មាន៖កាំបិតផ្គាក់ចំនួនចំនួន០១ដើមមានប្រវែង១,១៧ម៉ែត្រ ដែលធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង។
សមត្ថកិច្ច បញ្ជាក់បន្ថែមទៀតថាកន្លងមក ជនសង្ស័យបានផឹកស្រាស្រវឹងនិងយកកាំបិត ផ្គាក់ទៅគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះដល់ផ្ទះម្ដងរួចមកហើយ ហើយចាប់តាំងពីពេលនោះមក ជនសង្ស័យបានរត់គេចខ្លួនចេញពីមូលដ្ឋានបាត់មួយរយ: ។ ក្រោយពីចូលមកក្នុងភូមិវិញ ជនសង្ស័យបានផឹកស្រាស្រវឹងនិងបាននិយាយប្រាប់អ្នកស្គាល់គ្នានៅក្នុងភូមិឃុំដោយពាក្យដដែលៗថា÷នឹងចាំកាប់សម្លាប់ជនរងគ្រោះអោយទាល់តែបាន ។
ដោយមានការភ័យខ្លាចពីសុខសុវត្តិភាពរបស់ខ្លួនជនរងគ្រោះ បានដាក់កាមេរ៉ាសុវត្តិភាពនៅក្នងផ្ទះថែមទៀត ហើយ នៅថ្ងៃទី១៨ ខែតុលា ២០២៥ វេលាម៉ោង១៤និង៣០ នាទី ជនរងគ្រោះក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលស្រុកស្អាងសហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរនបាលប្រាសាទ និង កម្លាំង ប៉ុស្តិ៍នគរបាលតាលន់ បានឃាត់ខ្លួន ជនសង្ស័យយកមកធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាខ្លួនពិតជាធ្លាប់បានយកកាំបិត ផ្គាក់ទៅគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះដល់ក្នុងផ្ទះពិតប្រាកដមែនដោយគំនុំ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
