ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មីម្តងទៀត មុនពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំដទៃទៀត ជួបប្រជុំគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ បានទៅដល់ទីក្រុង យ៉ុងជូ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ទី29 ខែតុលា ដើម្បីចូលរួមជាមួយប្រមុខរដ្ឋ និងមេដឹកនាំធុរកិច្ចដទៃទៀត ក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ខណៈដែលប្រធានបទសំខាន់នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនទាន់ដោះស្រាយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោកប្រធានាធិបតី ត្រាំ ក៏ត្រូវបានរំពឹងថានឹងធ្វើកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង នៅចុងសប្តាហ៍នេះផងដែរ។
