ភ្នំពេញ៖ 

អាគារផ្សារទំនើបចិនមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ ២០២៥នេះ នៅចំណុចផ្លូវសុធារស ផ្ទះលេខ១២៨A៤ ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។    

តាមសាក្សីបានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញផ្សែងបានហុយចេញពីក្នុងអាគារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងទាក់ទងហៅរថយន្តភាគច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ហើយ ភ្លើងបានរលត់ទៅវិញ។

តាមនគរបាលការិល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថានៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៧គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ដោយ ប្រើប្រាស់អស់ទឹកមួយរថយន្តហើយភ្លើងបានរលត់ទៅវិញ ។

អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ធ្វើឱ្យឆេះខូចខាតផ្លាកយីហោបន្តិចបន្តូចតែប៉ុណ្ណោះ៕