កណ្តាល ៖ 

បុរសម្នាក់ បានពិសារស្រាថ្នាំអស់កន្លះលីត្រ ហើយ ជិះម៉ូតូម្នាក់ឯងទាំងយប់ រហូតវង្វេងផ្លូវទៅបុក ឃឿនថ្មរង្វង់មូល ផ្លោងទាំងមនុស្សទាំងម៉ូតូ ៥-៦ ម៉ែត្រ ទើបស្វាងចែសភ័យខ្លួនជាក្រោយ  ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង ២០និង២០នាទីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥( ពេលមេឃកំពង់រលឹមភ្លៀង )នៅចំណុច រង្វង់មូល ចុងស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ (ផ្នែកខាងកើត) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល  ។

ក្រោមកិច្ចអន្តរាគមន៍ដោយកម្លាំងនគរបាលប៉ុស្តិ៍រកាខ្ពស់ ដែលល្បាត និងប្រចាំការនៅក្រោមស្ពានអាកាស បុរសរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា÷ខ្លួនមានឈ្មោះ ខេន ខាវ (ហៅអាពក) អាយុ២៥ឆ្នាំ (នៅលីវ)មុខរបរកម្មករសំណង់  ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1JX-5793 ម៉ូតូរងការខូចខាតធ្ងន់ បាក់បែកដុំបាក់កាំបន្ទះកង់មុខទាំងស្រុង និង បែកកាទែរ៌ប្រេងម៉ាស៊ីន ដឹកការ៉ុងពណ័ខៀវដាក់ឆ្នាំងចាន តែជាសំណាងដោយមិនមានរងរបួសដល់ខ្លួនឡើយ  ដោយមានទីលំនៅក្នុងភូមិត្រពាំងធ្លក ឃុំជៀច ស្រុកកំចាយមា ខេត្តព្រៃវែង ។

បុរសរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា÷ខ្លួនបានធ្វើដំណើរពីលំនៅដ្ធានក្នុងគោលបំណងទៅតំបន់សេដ្ធកិច្ចពិសេ កំបូល (ខណ្ឌ័កំបូល រាជធានីភ្នំពេញ) ពេលជិះម៉ូតូមកដល់រង្វង់មូលតាខ្មៅ ខ្លួនក៏បន្តដំណើរមកដល់ក្រោមស្ពានអាកាស សម្តេចធិបតី រួចក៏បត់ឆ្វេង ឡើងមកផ្លូវ មហាវិថីសម្តេចហ៊ុនសែន មកដល់ត្រង់ចំណុចស្តុប ផ្លូវចូលអាកាសយាន្តដ្ធានតេជោ ខ្លួនក៏បត់ឆ្វេង ជិះតាមផ្លូវក្រវាត់ក្រុងទី៣ ឡើងមកដល់រង្វង់មូលហើយបន្តជិះឡើងលើស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ ទួលក្រសាំង លុះពេលម៉ូតូ ដាំក្បាលចុះលឿនពេក ហ្វ្រាំងមិនស៊ី មិនស្គាល់ភូមិសាស្ត្រ ក៏ជ្រុលទៅបុកឃឿនរង្វង់មូលតែម្តង ។

ក្រោយសមត្ថកិច្ចជួយទំនាក់ទំនងតាមលេខទូរសព្ទ័ ក៏មានញ្ញាតិសន្តានយកម៉ូតូផាស់ស្អាប់មកទទួល ជនរងគ្រោះនិងម៉ូតូ ដឹកទៅគោលដៅ ឯខណ្ឌ័កំបូល ៕