លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកអាចនឹងផ្តល់ប្រពន្ធ័គ្រាប់មីស៊ីល ថូម៉ាហក រយៈចម្ងាយឆ្ងាយ ដល់ទីក្រុងគៀវ ប្រសិនបើលោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនព្រមបញ្ចប់សង្រ្គាម។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ដូច្នេះ អំឡុងពេលធ្វើដំណើរទៅកាន់អ៊ីស្រាអែល និងបន្ទាប់ពីសំណើរបស់លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី សម្រាប់ការផ្គត់ផ្គង់គ្រឿងសព្វាវុធបន្ថែម សម្រាប់ទប់ទល់ការវាយប្រហាររបស់កងទ័ពរុស្ស៊ី។
