៣ ប្រភេទកីឡា បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី នៅព្រះរាជាណាចក្របារ៉ែន

Sports • October 30, 2025
 ៣ ប្រភេទកីឡា បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី នៅព្រះរាជាណាចក្របារ៉ែន

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅនៅប្រលានយន្តហោះអន្តរជាតិតេជោ  ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ដួង មាសចំរើន អគ្គនាយករងតំណាងឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចូលរួមទទួលស្វាគមន៍គណៈប្រតិភូកីឡាកម្ពុជាចំនួន ៣ ប្រភេទដែលបានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

សម្រាប់កីឡាទាំង ៣ ប្រភេទរួមមានកីឡា តេក្វាន់ដូWT កីឡាប្រដាល់គុនខ្មែរ និងកីឡាអត្តពលកម្ម ប្រភេទកីឡាគុនខ្មែរដណ្តើបានមេដាយចំនួន ៣ គ្រឿង ក្នុងនោះកីឡាការនី អ៊ឹម ស្រីពេញ ទទួលបានមេដាយប្រាក់ ១ គ្រឿង កីឡាករ ឆុង វិសាលទទួលបានមេដាយប្រាក់ ១ គ្រឿង និងកីឡាករគុនខ្មែរ ធន ចន្ធូ ទទួលបានមេដាយសំរិទ្ធ១ គ្រឿង។

នាឧកាស់នោះ ឯកឧត្តមខូវឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ពិតជាមានអារម្មណសប្បាយរីករាយនិងមានមោទនភាព ដែលយុវជនថ្នាលរបស់យើងបានចេញទៅប្រគួតកីឡាយុវជនអាស៊ីនៅប្រទែសបារ៉ែន នេះជាជោគជ័យជាប្រវត្តិសាស្ត្រមួយ ដែលយើងដណ្តើមបានមេដាយប្រាក់២ សំរិទ្ធ ១ ព្រោះជាលើកទី៣ហើយដែលយើងចូលរួមមិនទទួលបានមេដាយទេ ។

គួរបញ្ជាក់ថា៖កម្ពុជាបានបញ្ជូនក្រុមកីឡា ១៣ប្រភេទកីឡាទៅចូលរួមប្រកួតរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣x៣ យូដូ ជីជីតស៊ូ គុនចម្រុះ វាយកូនឃ្លីលើតុ តេក្វាន់ដូWT ចំបាប់ លើកទម្ងន់ បាល់ទាត់លើតុ គុនខ្មែរ សិក្ខាកាមចំនួន១២៨នាក់ គឺផ្ដោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ- កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាលចូលរួម ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅបារ៉ែន ៕