បាត់ដំបង ៖

សមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ មានករណីខ្យល់កន្ត្រាក់មួយបានកើតឡើងនៅក្នុងតំបន់ផ្ទៃទន្លេសាប ចំនុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ។

នៅក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះដែរ បានគួចបក់បោក បណ្តាល ឲ្យប៉ះពាល់និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នងផ្ទះ ដោយក្នុងនោះខូចខាតទាំងស្រុង អស់ចំនួន ០៥ខ្នងផ្ទះ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយមានហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់សមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញបានចុះទៅពិនិត្យនិងធ្វើ កំណត់ហេតុ រាយការណ៍មកថ្នាក់ស្រុកនិងថ្នាក់ខេត្ត ដើម្បីរៀបចំដោះស្រាយផ្តល់ជំនួយ បឋមជូនប្រជាពលរដ្ឋផងដែរ៕