អគ្គិភ័យបានឆាបឆេះមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង ចៃពណ៌ របស់ប្រទេសឥណ្ឌា ដោយបានឆក់យកជិវិតអ្នកជំងឺយ៉ាងហោចណាស់ 6  នាក់ និង 5 នាក់ទៀតរងរបួស។ អគ្គីភ័យ បានឆាបឆេះចេញពីបន្ទប់សង្រ្គោះបន្ទាន់ ខណៈដែលយោងតាមព័ត៌មានបឋម ការឆាបឆេះនេះ អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ទន្ទឹមនឹងនេះ ទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ ក៏បានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 18 នាក់នៅតំបន់ភ្នំភាគខាងកើតក្រុង ដាជីលីង របស់ប្រទេសឥណ្ឌា បន្ទាប់ពីបានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងស្ពាន។ យោងតាមអាជ្ញាធរក្នុងតំបន់ មានមនុស្សជាច្រើននាក់ទៀត នៅតែបន្តបាត់ខ្លួន ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ កំពុងបន្តធ្វើឡើង។