ភ្នំពេញ៖
បុរសម្នាក់បានបាក់កស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូ ហុងដាឌ្រីមសង់ឌុបគ្នាលឿនមិនប្រយ័ត្នរេចង្កូតជ្រុលទៅបុកខឿនយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បាន កើត កាល ពី វេលាម៉ោង ៩:៣០នាទី យប់ ថ្ងៃទី៣០តុលា ឆ្នាំ២០២៥ ស្ថិតក្នុងតំបន់ សួនឧស្សាហកម្មវឌ្ឍនៈទី២ ផ្លូវជាតិលេខ ៣ សង្កាត់ ក្រាំង ពង្រ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅពាក់ ផ្លាក លេខ ភ្នំពេញ 1CN-6317 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុងក្នុងសួរ ឧស្សាហកម្ម វឌ្ឍទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។
លុះពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅបុកខឿន បណ្ដាលឱ្យដួលប្លោងទៅមុខជាច្រើនម៉ែត្រ ធ្វើឲ្យបុរសម្នាក់បាក់ក ស្លាប់ភ្លាមៗ។
ចំណែកឯម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវពលរដ្ឋក្បែខា ងជួយទាក់ទងទៅរថយន្តសាមុយ ឲ្យមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ បន្តិចក្រោយមក សមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ឲ្យមកទួលសព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានខណ្ឌដង្កោ ចុះ មកធ្វើការវាស់វែង យកម៉ូតូ ទៅ រក្សា ទុករួច ធ្វើ លិខិត ប្រគល់ សពឲ្យ ទៅក្រុមគ្រួសារយក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕
