ស្លាប់មួយ របួសមួយ ដោយសារផ្ទុះគ្រាប់បែកចង្កោមនៅស្រុកជាំក្សាន្ត

National • October 27, 2025
 ស្លាប់មួយ របួសមួយ ដោយសារផ្ទុះគ្រាប់បែកចង្កោមនៅស្រុកជាំក្សាន្ត

ព្រះវិហារ៖

នៅថ្ងៃទី២៥ ខែតុលា ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោមនៅភូមិ បង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់កុមារាឈ្មោះ សឿន សុវណ្ណ អាយុ១០ឆ្នាំ និងរងរបួសធ្ងន់ឪពុកឈ្មោះ សៀន ស៊ុន បច្ចុប្បន្នជនរងគ្រោះ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង រឹ កែច្នៃផ្សេងៗ វា អាច

បណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និង ប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះ ទៅកំទេច ចោល៕







x Enlarged Image