នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវូស៊ូកម្ពុជា បានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៧ឆ្នាំ២០២៥-២០២៩  បន្ទាប់ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាវូស៊ូបានបោះឆ្នោត តែងតាំងលោកប្រធាន ក្នុងមហាសន្និបាតសហព័ន្ធកីឡាវូស៊ូកម្ពុជា បញ្ចប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៧ឆ្នាំ២០២៥-២០២៩ ដោយឧកញ៉្ញា ស្រ៊ុន ប៊ុនថាត បានក្លាយជាប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជាអាណត្តិទី៧ ឆ្នាំ២០២៥-២០២៩ ។

ក្នុងឱកាសមហាសន្និបាតសហព័ន្ធកីឡាវូស៊ូកម្ពុជា បញ្ចប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៧ឆ្នាំ២០២៥-២០២៩  ដោយបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអ្នកដំណាងប្រធានមហាសន្និបាតរបស់សហព័ន្ធកីឡាវូស៊ូណាពេលនេះ និង    ឯកឧត្តម ព្រំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា និងលោក ទុយ វិច្ឆិកា ប្រធានការិយល័យកីឡាទំនើប តំណាងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ព្រមទំាងអ្នកតំណាងក្លិប និងសមាគមកីឡាវូស៊ូជាច្រើនរូបទៀត។

ក្រោយសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាវូស៊ូបានបោះឆ្នោត តែងតាំងលោកប្រធាន ក្នុងមហាសន្និបាតសហព័ន្ធកីឡាវូស៊ូកម្ពុជា បញ្ចប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៧ឆ្នាំ២០២៥-២០២៩ ដោយ ឧកញ៉្ញា ស្រ៊ុន ប៊ុនថាត បានក្លាយជាប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជាអាណត្តិទី៧ ឆ្នាំ២០២៥-២០២៩ ។ក្រោយសមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៥-២០២៩ ដែលមានចំនួន ១៣ រូបរួមមាន៖ ឧកញ៉្ញា ស្រ៊ុន ប៊ុនថាត ជាប្រធាន លោក ម៉ែន ម៉ាលីន អនុប្រធាន លោកស្រី ព្រាប ម៉ូនីកា អនុប្រធាន លោក សុខ គឹមសេង លោក ម៉ុង ប៊ុនថា អនុប្រធាន លោក ជា ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ លោកស្រី ម៉ៅ មុយចាន់នីដា អគ្គលេខាធិការរង លោក កោង ឆៃហុង អគ្គហិរញ្ញឹក លោក ណារ៉ា អេលីហ្សា អគ្គហិរញ្ញឹករង លោកស្រី ម៉ៅ ច័ន្ទសូរិយា សមាជិក លោក សួង ចំណាន សមាជិក លោក ឃឹម សុខលាង សមាជិក និងលោកស្រី មួយ គួង សមាជិក ។

 ឧកញ៉្ញា ស្រ៊ុន ប៊ុនថាត ក្រោយឡើងកាន់តំណែងជាប្រធានថ្មី លោកបានផ្តេចជ្ញាចិត្តថានិងខិតខំកសាង អភិវឌ្ឍសហព័ន្ធកីឡាវូស៊ូកម្ពុជា អោយឆ្ពោះទៅកាន់ពិភពលោកដើម្បីសព័ន្ធនិងការកសាងសង្គមជាតិតាមវិស័យកីឡាព្រមទាំង ខិតខំឲកីឡាករកីឡាការនីទទួលបានជ័យជំនះ ដណ្តើមបានមេដាយ ទាំលើឆាកជាតិ និង  អន្តរជាតិ៕