រដ្ឋាភិបាលសហព័ន្ធអាមេរិកបានបិទទ្វារសារជាថ្មីម្តងទៀតកាលពីថ្ងៃពុធ ទី1 ខែតុលា ពោល គឺប៉ុន្មានម៉ោង បន្ទាប់ពីព្រឹទ្ធសភាអាមេរិក បរាជ័យក្នុងការអនុម័តកញ្ចប់ថវិការចំណាយរយៈពេលខ្លី។ នេះ ជាការបិទដំណើរការរដ្ឋាភិបាលលើកដំបូងក្នុងរយៈពេលជិត 7 ឆ្នាំ ខណៈដែលការបិទដំណើរការរដ្ឋាភិបាលសហព័ន្ធចុងក្រោយ និងយូរបំផុតនោះ ធ្លាប់បានកើតឡើងចាប់ពីចុងឆ្នាំ 2018 ដល់ដើមឆ្នាំ 2019 អំឡុងពេលអាណត្តិដំបូងរបស់លោកប្រធានាធិបតី ត្រាំ ដោយពេលនោះ ក្រុមអ្នកប្រជាធិបតេយ្យ បានជំទាស់នឹងការផ្តល់មូលនិធិដែលបានស្នើឡើងដោយលោកប្រធានាធិបតី ត្រាំ សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំដែន អាមេរិក-ម៉ិកស៊ិកូ ក៏ដូចជាជម្លោះលើបញ្ហាអន្តោប្រវេសន៍ ដែលជំរុញឲ្យមានការបិទដំណើរការរដ្ឋាភិបាលរយៈពេល 35 ថ្ងៃ និងបង្ខំឲ្យបុគ្គលិកសហព័ន្ធប្រមាណ 80 ម៉ឺននាក់ ធ្វើការដោយគ្មានប្រាក់ឈ្នួល ឬឈប់ ដោយគ្មានប្រាក់ឈ្នួលនោះ។