កណ្តាល ៖
ជនសង្ស័យជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនម្នាក់ បានលោតចូលក្នុង ទឹកបឹងគេចចេញពីសមត្ថកិច្ច តែក៏នៅតែកម្លាំងរាជអាវុធហត្ថ ឃាត់ខ្លួនជាមួយវត្ថុតាងគ្រឿងញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់តូច ដោយហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង១៧និង៤៥នាទីថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ នៅចំណុចផ្លូវគ្រួស ស្ថិតក្នុងភូមិ សំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចរាជអាវុធហត្ថស្រុក បានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ វ៉ា ស៊ីដេត ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំ កើតហេតុ។
ចំពោះវត្ថុតាងចាប់យក រួមមាន៖ ថ្នាំក្រាមសថ្លា សង្ស័យសារធាតុញៀន១០កញ្ចប់តូច , កែវសម្រាប់ជក់គ្រឿងញៀនចំនួន០២ ,ដែកកេះចំនួន០១, ទូរស័ព្ទចំនួន០២គ្រឿង ។
សមត្ថកិច្ចរាជអាវុធហត្ថ បានបញ្ជាក់បន្ថែមថា÷ក្រោយទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋថា នៅចំណុចទីតាំងកើតហេតុ មានអ្នកចែកចាយគ្រឿងញៀន។
ភ្លាមនោះ លោកមេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថ បានដឹកនាំកម្លាំងចំនួន០៦នាក់ រថយន្ត០១គ្រឿង បានចុះទៅដល់ចំណុចខាងលើ ក៏បានជួបនិងជនសង្ស័យនិងបានធ្វើការឃាត់និងឆែកឃើញរកឃើញថ្នាំញៀន០១កញ្ចប់តូច។ ភ្លាមនោះ ជនសង្ស័យ បានលោតចូល ទៅក្នុងទឹកបឹង តែត្រូវបានកម្លាំងយើងតាមចាប់បាន និងបន្តឆែកឃើញថ្នាំញៀន០៩កញ្ចប់ តូចទៀតនៅក្នុងប្រអប់ជ័រពណ៌ខៀវ។
បច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាង កំពុងបំពេញនីតិវិធីនៅ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុក និងបន្តការស្រាវជ្រាវ៕
