បាត់ដំបង

កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី សំ វិឡុង ជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួច យកសម្ភារៈសំណង់។

លោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសង្កែ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៤និង០០ នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ភាព រតនៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពលួចសម្ភារៈគ្រឿងសំណង់កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ញិល វន្នី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាង ដកហូត: ,ម៉ូទ័រស្វានជញ្ជាំងថ្ម ០១គ្រឿង ,ដែកគាស់០១ ,ម៉ែត្រកែង ០១ ,ម៉ែត្រប្រយោល ០១ ,ម៉ូតូ០១គ្រឿង , ទូរស័ព្ទ ០១គ្រឿង ។

ក្រោយពីឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបាត់ដំបងដើម្បីបន្តនីតិវិធី៕