ភ្នំពេញ៖
កម្លាំងការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅធ្វើការឆែកឆេរឃ្លាំងឃ្លាំង១០០០ស្តុកទំនិញរបស់ក្រុមហ៊ុន«KUS Co., Ltd. » ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៨ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនោះបានធ្វើឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ដោយសមត្ថកិច្ចបានរកឃើញទំនិញចំនួន៧មុខស្មើនឹងជាង៧៦តោនមិនទាន់បង់ពន្ធ និងសង្ស័យហួសសុពលភាព ក្នុងនោះរួមមាន១.ប្រហិតសាច់ភ្លាម LUFផលិតនៅប្រទេសថៃចំនួន 552 កេសស្មើនឹង5.520គីឡូក្រាម EXP: 2021-07-27 ។ ២. ប្រហិតដង្កៀបក្តាម Fផលិតនៅប្រទេសថៃចំនួន 224កេស ស្មើនឹង2,440 គីឡូក្រាម EXP: 2027-07-27 ។ ៣. ប្រហិតបង្កងPFFPផលិតនៅប្រទេសថៃ ចំនួន112កេសស្មើនឹង1,120 គីឡូក្រាម EXP: 2007-07-27 ។
៤.ប្រហិតបង្គាPFPផលិតនៅប្រទេសថៃចំនួន618កេសស្មើ នឹង៤.180 គីឡូក្រាម EXP: 2027-07-27 ។ ៥. ប្រហិតម៉ាតី ផលិតនៅប្រទេសថៃចំនួន104 កេសស្មើនឹង1,040គីឡូក្រាម EXP: 2027-07-27 ។ ៦. ប្រហិតតៅហ៊ូផលិតនៅប្រទេសថៃចំនួន60កេស ស្មើនឹង600 គីឡូក្រាម EXP: 2007-07-27 ។ ៧. ផ្លែប៉ោមផលិតនៅប្រទេសចិនចំនួន6,665កេស ស្មើនឹង50.985គីឡូក្រាម ។ សរុបទំនិញទាំងប្រាំពីរមុខទំនោះមាន ចំនួន8,335កេសស្មើនឹង76.885 គីឡូក្រាម ។
ប្រជាពលរដ្ឋនៅជិតនោះបាននិយាយថា ពួកគាត់ពុំធ្លាប់បានដឹងថា ឃ្លាំមួយនេះជាកន្លែងនាំចូលនិងស្តុកទំនិញគេចពន្ធបែបនេះទេ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺនាំចូលប្រហិតច្រើនមុខពីប្រទេសថៃដែលកំពុងឈ្លានពានប្រទេសកម្ពុជាយើងហើយសង្ស័យហួសសុពលភាពដែលនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ថែមទៀត ។ កន្លងមកពួកគាត់តែងបានឃើញមានការដឹកទំនិញចេញ និងចូលឃ្លាំង១០០០នេះរាល់ថ្ងៃជាយូរមកហើយ ប៉ុន្តែមិនដែលដឹងថាជាទំនិញអ្វីឡើយ រហូតដល់ថ្ងៃកើតហេតុ ឃើញសមត្ថកិច្ចចុះទៅបង្រ្កាបទើបដឹងថាជាឃ្លាំងនេះ ទើបដឹងថាជាកន្លែងស្តុុកនិងនាំចូលទំនិញគេចពន្ធជាពិសេសប្រហិតរបស់ថៃដោយមិនគិតពីអាយុជីវិតអ្នកប្រើប្រាស់បែបនេះសោះ ៕
