យុទ្ធជនរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅតាមព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលនេះ ជាការប្រយុទ្ធគ្នាដ៏ខ្លាំងបំផុតរវាងប្រទេសជិតខាងទាំងពីរនេះ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច។ យោធាប្រទេសប៉ាគីស្ថានបានបញ្ជាក់ថា ទាហានរបស់ខ្លួនចំនួន 23 នាក់ត្រូវបានសម្លាប់ ខណៈដែលយុទ្ធជនក្រុមតាលីបង់ 9 នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ។ គួរបញ្ជាក់ផងដែរថា ភាពតានតឹងបានកើនឡើង បន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ បានទាមទារឲ្យក្រុមតាលីបង់ចាត់វិធានការប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ដែលតែងតែបើកការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។
