លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសាទរចំពោះតួនាទីរបស់រដ្ឋបាលរបស់លោក ក្នុងការធានាការដោះលែងចំណាប់ខ្មាំង 20 នាក់ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា ដោយហៅវាថាជាសមិទ្ធិផលប្រវត្តិសាស្ត្រ និងជាសញ្ញាបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងសន្តិភាពកាន់តែទូលំទូលាយ។ លោកប្រធានាធិបតី  ត្រាំ បានបន្តថា ពិធីអបអរសាទរបានធ្វើឡើងនៅទូទាំងតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីការដោះលែងចំណាប់ខ្មាំង និងការគូសបញ្ជាក់ពីផែនការកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ហ្គាហ្សា។ គួរបញ្ជាក់ផងដែរថា ក្រុមហាម៉ាស់ ត្រូវបានរំពឹងថានឹងដោះលែងចំណាប់ខ្មាំងដែលនៅរស់រានមានជីវិតចំនួន 20 នាក់ 72 ម៉ោងបន្ទាប់ពីបទឈប់បាញ់ចាប់ផ្តើមចូលជាធរមាន។