ក្នុងជំនួបសប្ដាហ៍ទី៦ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ៥សប្ដាហ៍ជាប់គ្នា បើទោះជាចាញ់ភ្នំពេញក្រោយ នៅក្នុងទឹកដីពហុកីឡដ្ឋានជាតិមរតតេជោក៏ដោយ។

ឆ្លងកាត់ ៥ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង រួមមាន ប្រកួតទី១៖ ព្រះខ័នរាជស្វាយរៀង ឈ្នះណាហ្គាវើលដ៍ ក្នុងលទ្ធផល៣ទល់និង០។ប្រកួតទី២៖  ព្រះខ័នរាជស្វាយរៀងឈ្នះ អង្គរថាយហ្កឺរ ក្នុងលទ្ធផល៣ទល់និង០។ប្រកួតទី៣៖ ព្រះខ័នរាជស្វាយរៀង ឈ្នះ បឹងកេត ក្នុងលទ្ធផល៣ទល់និង០។ ប្រកួតទី៤៖ ព្រះខ័នរាជស្វាយរៀង ឈ្នះ វិសាខា ក្នុងលទ្ធផល២ ទល់និង០ និងប្រកួតទី៥៖ ព្រះខ័នរាជស្វាយរៀង ចាញ់ ភ្នំពេញក្រោន ក្នុងលទ្ធផល២ទល់និង៣។

ងាកមកមើលតារាងចំណាត់ថ្នាក់វិញ គិតចាប់ពីសប្ដាហ៍ទី១ មកព្រះខ័នរាជស្វាយរៀង នៅមិនទាន់មានក្រុមណាទម្លាក់បានឡើង ដោយបន្តឈរកំពូលតាងរាងជាប់ៗគ្នា ៥សប្ដាហ៍ទី។

តួយ៉ាងសម្រាប់ការប្រកួតពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ២០២៥ មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ, បឹងកេត, កងយោធពលខេមរភូមិន្ទ, វិសាខា, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍, អឹម អូ អាយ កំពង់ដេវ៉ា ,អង្គរថាហ្កឺរ, អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕