ភ្នំពេញ៖ 

បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបើក ម៉ូតូតែម្នាក់ឯងលឿនក៏រេចង្កូតជ្រុលទៅបុកកំពោតព្រៃ បណ្ដាលឲ្យដួលបោកក្បាលនៅនិងផ្លូវ អូសទៅមុខជាច្រើនម៉ែត្រ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ជាក់ផ្អើលក្រៅពីវេលាម៉ោង 2:30 នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០7 ខែតុលាឆ្នាំ 2023 ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពឈ្មោះ ជុំសារត្ន ភេទប្រុស អាយុ ជាង៣០ឆ្នាំ ស្នាក់នៅម្តុំភ្នំបាសិដ្ឋ ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុដោយដោយជនរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាកហុងដា scoopy ពណ៌សពាក់សាឡាកលេខ ភ្នំពេញ 1HH-8558 បើកបរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូត ជ្រុលទៅបុកកំពោតព្រៃ បណ្តាលឲ្យដួលបោកក្បាលនៅហ្នឹងផ្លូវបាក់ក ស្លាប់ភ្លាមៗ ។ ពេលនោះដែរក៏មានប្រជា ពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ឃើញ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្រ្តីជំនាញចុះមកវាស់វែងយក  ម៉ូតូទៅ រក្សារទុកជាបណ្តោះអាសន្ន ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យ ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕