លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានរាំជាមួយក្រុមអ្នកសំដែង ដែលកំពុងស្វាគមន៍ការមកដល់របស់លោកនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកូឡាឡាំពួរ របស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យ ទី26 ខែតុលា។ ទន្ទឹមនឹងភាពសប្បាយរីករាយនេះ លោកប្រធានាធិបតី ត្រាំ ក៏បានលើកគ្រវីទង់ជាតិសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ផងដែរ។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងដំណើរទស្សនកិច្ចចំណតដំបូងទៅកាន់ទ្វីបអាស៊ី ដើម្បីធ្វើជាសាក្សីដល់ប្រទេសកម្ពុជាយើង និងថៃ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីមក លោក នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីជួបជាមួយលោកស្រី សេណា តាកៃឆី ដែលជានាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មី ហើយបន្ទាប់មក លោក នឹងធ្វើដំណើរបន្តទៅកាន់ទីក្រុងប៊ូសាន របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបជាមួយលោកប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង មុនកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិ។
