ប្រទេសរុស្ស៊ីបានព្រមានថា យោធារបស់ខ្លួនកំពុងវិភាគ ថាតើសហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់ប្រពន្ធ័កាំជ្រួចមីស៊ីល ថូម៉ាហក ទៅឲ្យអ៊ុយក្រែន សម្រាប់ការវាយប្រហារចូលកាន់តែជ្រៅទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ឬយ៉ាងណា។ ការលើកឡើងនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក ជេឌី វេន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើសំណើរបស់អ៊ុយក្រែនដើម្បីទទួលបានប្រពន្ធ័គ្រាប់មីស៊ីល ថូម៉ាហក នេះ។ គួរបញ្ជាក់ផងដែរថា ប្រពន្ធ័កាំជ្រួចមីស៊ីល ថូម៉ាហក អាចបាញ់បានក្នុងចម្ងាយ 2500 គីឡូម៉ែត្រ ងាយស្រួលក្នុងការវាយប្រហារចូលកាន់តែជ្រៅទៅក្នុងប្រទេសរុស្ស៊ី និងទឹកដីជាច្រើនទៀតរបស់ប្រទេសក្នុងតំបន់អឺរ៉ុប ប្រសិនបើបាញ់ចេញពីអ៊ុយក្រែន។
