ភ្នំពេញ៖
បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយជិះម៉ូតូ វ៉ាកង់បី ជ្រុលទៅបុករថយន្តកុងតឺន័របំរុងនិងបើកបត់ត្រឡប់ក្រោយចំពីមុខចំហៀងនៃខាងឆ្វេងយ៉ាងពេញទំហឹង។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បាន កើត ឡើង នៅ វេលា ម៉ោង ១០:៣០នាទីយប់ ថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវក្នុងសង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពជន រង រងគ្រោះ មាន ឈ្មោះ សែន ពិសិទ្ធ ភេទប្រុស អាយុ ២៣ មុខរបរ ជាង ធ្វើ កញ្ចក់ ស្នាក់នៅ ម្តុំ វត្ត ជម្លុង ម្លូ សង្កាត់ ចោមចៅ ទី ២ ខណ្ឌ ពោធិ៍ សែនជ័យ មាន ស្រុក កំណើត ភូមិ ព្រែកម្រិញ ឃុំ ពោធិ៍ បាន ស្រុក កោះធំ ខេត្ត កណ្ដាល ។
បើតាម ប្រភព ព័ត៌មាន ពី ប្រជាពលរដ្ឋ បានអោយដឹងថានៅមុនពេលកើតហេតុ គេបាន ឃើញបុរសរងគ្រោះ បានជិះ ម៉ូតូ ម៉ាក ហុងដា ឌ្រីម សង់ពណ៌ ខ្មៅ មួយគ្រឿង ពាក់ ស្លាក លេខ ភ្នំពេញ 1LT 7170 ជិះ ម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវមហា វិថី ឈ្នះ ឈ្នះ ទិសដៅ ពី ជើង ទៅ ត្បូង។
លុះពេលជិះមកដល់ចំណុចកើតហេតុ ទល់មុខនងការ៉ាស់សាំង PTT ក៍ជ្រុលទៅបុក និងរថយន្ត ប្រភេទ សណ្តោង កុងតឺន័រ ដែល កំពុង បត់ ត្រលប់ ក្រោយ ក្នុង ទិសដៅ ស្រប គ្នា យ៉ាង ពេញ ទំហឹង បណ្ដាល ឲ្យ ជន រងគ្រោះ បោក ក្បាល ស្លាប់នៅហ្នឹងកន្លែង ភ្លាមៗ។ ដោយ ឡែក រថយន្ត វិញ ក៏បានបន្ត ល្បឿនបើក រត់ គេច ចេញពីកន្លែងកើតហេតុ បាត់ ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញ បានធ្វើលិខិត ប្រគល់ សព អោយសាច់ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ចំនែក មធ្យោបាយ សមត្ថកិច្ច វាស់ វែង យក ទៅ រក្សា ទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក រងចាំប្រគល់ជូនសាច់ញាតិនៅពេល ក្រោយ៕
