លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសព្រមានថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ត្រូវតែរំសាយអាវុធ បើមិនដូច្នេះទេ យើងនឹងជាអ្នករំសាយអាវុធរបស់ក្រុមនេះ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ត្រាំ ក៏បានរិះគន់លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជាថ្មីម្ដងទៀត ដោយថា មេដឹកនាំរុស្ស៊ីរូបនេះ មិនមានឆន្ទៈក្នុងការបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែននោះទេ។ លោកប្រធានាធិបតី ត្រាំ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងលើលោកប្រធានាធិបតី ពូទីន ខណៈដែលរុស្ស៊ីនៅតែបន្តការវាយប្រហារឥតឈប់ឈរលើអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី គ្រោងនឹងជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងទីក្រុវ៉ាស៊ីនតោន នៅថ្ងៃសុក្រ ទី17 ខែតុលាខាងមុខនេះ ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់ប្រពន្ធ័ការពារដែនអាកាស និងអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយសម្រាប់អ៊ុយក្រែន។
