យោងតាមក្រសួងការពារជាតិប្រទេសរុស្ស៊ីបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់គ្រាប់រ៉ុក្កែត ហៃម៉ាស ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន 3 គ្រាប់ គ្រាប់បែកអាកាសចំនួន 2 និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 323 គ្រឿង របស់អ៊ុយក្រែន។ លើសពីនេះ កងទ័ពរុស្ស៊ី ក៏បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសម្ភារៈបរិក្ខារប្រើប្រាស់សម្រាប់ដំឡើងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារយ៉ាងជាក់លាក់ លើគោលដៅសំខាន់ៗរបស់រុស្ស៊ី ក្នុងនោះរួមមានទាំងរោងចក្រចម្រាញ់ប្រេងក្នុងតំបន់ សាម៉ារ៉ា អូប្លាស រោងចក្រកែច្នៃឧស្ម័ននៅតំបន់ អូរេនប៊ឺក និងឃ្លាំងស្តុកប្រេង និងប្រេងរំអិលនៅ តំបន់ បឺឌីយ៉ាន់។
