កណ្តាល ៖
បុរសជាជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយស្ត្រីរងគ្រោះប្តឹង ករណី ចាប់រំលោភសេពសន្ថវ: ហើយលួចលុយថែមទៀត ដោយហេតុការណ៍ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃទី២១ខែតុលាឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ជួល ស្ថឹតនៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
លោកវរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់អោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ហាក់ សាម៉ីហះ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំ កើតហេតុ ប្រាក់ដែលបាត់បង់ចំនួន ១លានពីរម៉ឺនរៀល។ ចំនែកបុរសជាជនសង្ស័យមានឈ្មោះកែវ ចំរើន (ហៅ ចាវ) អាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលភូមិព្រៃពែក ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (វិជ្ជមានសារធាតុញៀន +)។
លោកអធិការ បានប្រាប់បន្តទៀតថា÷ស្ត្រីរងគ្រោះបានស្នាក់នៅបន្ទប់ជួលជាមួយមិត្ដភ័ក្ដ ដើម្បីស្វែងរកការងារធ្វើ ហើយក៏បានជួលម៉ូតូឌុបជនសង្ស័យជិះទៅធ្វើបណ្ណ ប ស ស និងធ្វើកាតធនាគារABA នៅមុខផ្សារត្រពាំងអំពិល និងបន្ត ទៅធ្វើកាត(បសស) នៅ ផ្សារព្រែកផ្ដៅ នៃខេត្ដកំពង់ស្ពឺ តែដោយបុគ្គលិកធ្វើបណ្ណ(បសស) បានប្រាប់ថា÷មិនអាចធ្វើបានទេ លុះត្រាតែមានលិខិតបញ្ជាក់បម្រើការងាររបស់ក្រុមហ៊ុនណាមួយ ទើបធ្វើបាន។
បន្ទាប់មក ស្ត្រីរងគ្រោះក៏បានអោយ ជនសង្ស័យអ្នកម៉ូតូឌុប ឌុប ត្រឡប់ទៅ បន្ទប់ជួលវិញដើម្បីសម្រាក ក៏ស្រាប់តែជនសង្ស័យបានចូលទៅក្នុងបន្ទប់របស់ស្ត្រីរងគ្រោះ ដោយបានបិតទ្វារដាក់កន្លឹះ ហើយបាននិយាយលួងលោម ចាប់អោបស្ត្រីរងគ្រោះ ដោយ សន្យារកការងារឲ្យធ្វើនិងរកបន្ទប់ជួលឲ្យស្នាក់នៅ បន្ទាប់មកក៏ចាប់រំលោភ ស្ត្រីរងគ្រោះ បានសម្តេចរហូតចំនួនពីរលើក បន្ទាប់មកស្ត្រីរងគ្រោះចូលក្នុងបន្ទប់ទឹកសម្អាតខ្លួន ពេលចេញមកវិញ ក៏ស្រាប់តែបាត់ជនសង្ស័យ និងក៏បាត់ទាំងកាបូបដាក់លុយចំនួន ១.០២០.០០០៛( ១លានពីរម៉ឺនរៀល )។ ស្ត្រីរងគ្រោះក៏បានទូរសព្ទ័ទៅមិត្ដភ័ក្ដដើម្បីទាក់ទៅជនសង្ស័យភ្លាមៗ តែជនសង្ស័យបានព្យាយាមឆ្លើយបដិសេធ។
ក្រោយមក ទើបស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ ដិ៍នគរបាលលំហាច ដើម្បីសុំកិច្ចអន្តរាគមន៍។ ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចក៏បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួនាំតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានរំលោភស្ត្រីរងគ្រោះ បានសម្រេចចំនួនពីរដង និងបានលួចយកលុយរបស់ស្ត្រីរងគ្រោះចំនួន ១.០២០.០០០៛ (មួយលាន ពីរម៉ឺនរៀលប្រាកដមែន ។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី៕
