ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយឥទ្ធិលព្យុះទីហ្វុង ម៉ាត់ មូ បានជន់លិចតំបន់ជាច្រើនក្នុងទីក្រុងហាណូយរបស់ប្រទេសវៀតណាមកាលពីថ្ងៃអង្គារ ទី7 ខែតុលា។ សាលារៀនជាច្រើននៅក្នុងរដ្ឋធានី ត្រូវបានបិទ ឬប្តូរទៅបង្រៀនតាម Online ខណៈដែលជើងហោះហើរជាច្រើនទៅ និងមក កាន់អាកាសយានដ្ឋានអន្តរជាតិ ណយបៃ ត្រូវបានពន្យារពេល។ យោងតាមទីភ្នាក់ងារអាកាសធាតុប្រទេសវៀតណាមបានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ និងព្រមានអំពីទឹកជំនន់ដែលអាចកើតមាននៅក្នុងតំបន់ទំនាប ស្របពេលដែលព្យុះរហូតដល់ទៅ 3 ទៀត ត្រូវបានរំពឹងថានឹងបោកបក់លើប្រទេសនេះ មុនដំណាច់ឆ្នាំ 2025។