លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចពិភាក្សាជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងទាំងអស់ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ថ្លែងបង្ហោះនៅក្នុងបណ្តាញសង្គម លោកប្រធានាធិបតី Trump បាននិយាយថា "កិច្ចពិភាក្សាទាំងនេះទទួលបានជោគជ័យយ៉ាងខ្លាំង និងដំណើរការយ៉ាងឆាប់រហ័ស ដោយក្រុមការងារបច្ចេកទេសនឹងជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃចន្ទ ទី6 ខែតុលានេះ នៅក្នុងប្រទេសអេហ្ស៊ីប ដើម្បីបញ្ជាក់អំពីព័ត៌មានលម្អិតចុងក្រោយ ហើយកិច្ចព្រមព្រៀងដំណាក់កាលទី 1 អាចនឹងត្រូវទទួលបានក្នុងសប្តាហ៍នេះ។
