ភ្នំពេញ៖
អាណាព្យាបាលយុវសិស្ស ពីរនាក់ បានមានប្រតិកម្មយ៉ាងខ្លាំងនិងកើតទុក្ខមិនសុខចិត្ត ចំពោះនគរបាលព្រហ្មទណ្ឌខណ្ឌព្រែកព្នៅដែលបានស្ទាក់ ចាប់ម៉ូតូស៊ីម៉ាំងកែច្នៃឮសំឡេងខ្លាំងនិងចាប់កូននិងក្មួយរបស់គាត់យកទៅឃុំមួយយប់អត់បាយអត់ទឹកនិងធ្វើតេសទឹកនោមរកសាររធាតុញៀន។
យុវសិស្ស ដែលត្រូវសមត្ថកិច្ចចាប់ឃុំ រូបនោះ ៖
១. ឈ្មោះ ឡាច ហុងលី អាយុ១៤ឆ្នាំ ជាសិស្ស និងឈ្មោះ ជឿន ចន្ថា អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជម្ពូវ័ន្ដនិងជា(ក្រុម ប្រណាំងម៉ូតូត្រៃឆ្នាំ២០១៧) ។
លោកនន់ វុទ្ធីអាយុ៤៥ ឆ្នាំជាអាណាព្យាបាល មានលំនៅភូមិជម្ពូវ័នសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង៨យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កូនប្រុសរបស់គាត់ឈ្មោះ ជឿន ចន្ថា និង ក្មួយ ឈ្មោះ ឡាច ហុងលី អាយុ១៤ឆ្នាំ ជាសិស្ស បានជិះម៉ូតូមួយគ្រឿងម៉ាក់ស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១.GM២៨៦៦ ចេញពីផ្ទះនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គោលបំណងទៅយកសំបុត្រកំណើតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។នៅវេលាម៉ោងប្រមាណ ៩ យប់ ក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ក៏បានជួបក្រុមល្បាត ខណ្ឌព្រែកព្នៅ ហើយ ក៏បានទាក់ចាប់ម៉ូតូស៊ីម៉ាំងបង្កសំឡេងខ្លាំងៗរួចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដើម្បីសាកសួរ។
តាមអាណាព្យាបាលរូបនោះ បានមានប្រតិកម្មថាការឃាត់ខ្លួនរបស់សមត្ថកិច្ច រឿងម៉ូតូស៊ីម៉ាំងប្រេនមិនបានអនុវត្តឱ្យបានត្រឹមត្រូវ ដោយដកហូតតែម៉ូតូ ឬ ក៏ផ្ដល់ដំណឹងដល់ក្រុមគ្រួសារឡើយ គឺចាប់ទាំងក្មេងចោទថា ជាក្មេងទំនើងយកទៅឃុំទុកដកទូរស័ព្ទហើយ គំរាមប្រើប្រើហិង្សា និងធ្វើតេសរកសារធាតុញៀន,ចាប់បង្ខំឱ្យថតរូបកាន់តេស្តទឹកនោមទាំងកូនមិនដែលបានប្រើប្រាស់គ្រឿងញៀន រួចធ្វើឯកសាផ្តិចផ្តិតមេដៃ។
អាណាព្យាបាលរូបនោះបានឲ្យដឹងទៀតថា នៅយប់នោះគាត់បាត់ដំណឹងកូនហើយសួរនាំទើបដឹងថា សមត្ថកិច្ចឃាត់ខ្លួនហើយពេលទៅដល់យកបាយឱ្យកូន ក៍សមត្ថកិច្ចមិនអោយជួបដោយប្រាប់ថាចាំស្អែក។ នៅយប់នោះ ក្រុមគ្រួសារ បានទន្ទឹងចាំនៅមុខអធិការដ្ឋានទាំងអត់បាយអត់ទឹក។ លុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹកយកបាយអោយកូន ក៏មិនអោយជួបទៀត ទើបគាត់បានទាក់ទងទៅលោកវីរៈសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅទើបឲ្យជួប ហើយ ធ្វើឯកសារអប់រំនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទើបសមត្ថកិច្ចព្រមអនុញាតិឱ្យសាមីខ្លួនទាំង២នាក់មកផ្ទះវិញ ហើយម៉ូតរក្សាទុកនៅអធិការដ្ឋានខណ្ឌព្រែកព្នៅ។
លោក នន់ វុទ្ធី ដែលជាអាណាព្យាបាលសិស្សទាំងពីរនាក់នោះបានមានប្រតិកម្មទៀតថា កូនរបស់គាត់ជិះម៉ូតូមានស៊ីម៉ាំងសម្លេងខ្លាំង គាត់ទទួលកំហុសត្រូវធ្វើការផាកវិន័យឬហៅអាណាព្យព្យាបាលធ្វើកិច្ចសន្យាអប់រំ មិនត្រូវចាប់កូនរបស់គាត់យកទៅឃុំហើយបង្ខំធ្វើតេសទឹកនោមរកសារធាតុញៀននោះទេ។
អាណាព្យាបាលនិង យុវសិស្សទាំងពីរនាក់ ក៏បានកើតទុកមិនសុខចិត្ត ទទូចស្នើសុំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរគបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជា ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយស្រាវជ្រាវដើម្បីផ្តល់ភាពយុត្តិធ៌មផង៕
