ភ្នំពេញ ៖ 

នារីបីនាក់ បានរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាលឿនដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលទៅបុកកង់រថយន្តស៊េរីទំនើបម៉ាកJeep ចំពីមុខជំហៀងខាងស្ដាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនាវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ចំណុចទល់មុខនិងរដ្ឋាករទឹក ស្ថិតនៅលើផ្លូវ A8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Jeep ពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 2.3636 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវវ R8 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម។

លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុទល់មុខនិងរដ្ឋាករទឹក ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដាទ្រីមសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1S-4188 ជិះដោយនារីបីនាក់ឌុបគ្នាធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនលឿន។ ខណៈជិះមកដល់ផ្លូវកោងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកចំកង់ររថយន្តស៊េរីទំនើបម៉ាក Jeep ចំពីមុខចំហៀងខាងស្តាំ បណ្ដាលឲ្យដួល រងរបួសធ្ងន់ហើយនិងស្រាល ។ ពេលនោះដែរ ក៏មានប្រជាពលរដ្ឋក្បែរខាង ទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុខាងលើ ម្ចាស់រថយន្ត ក៏បានធ្វើការសម្របសម្រួលជាមួយនិងភាគីរងគ្រោះទាំងបីនាក់ ដោយសំណង ចេញថ្លៃព្យាបាលទាំងអស់ដើម្បីបញ្ចប់រឿងនៅនិងកន្លែងតែម្តង៕ ដោ