ក្រុមបាល់ទាត់វ័យចាស់ K8 Football Team (អតីតកីឡាកររបស់ក្លឹបព្រះខ័នរាជស្វាយរៀង)បានគ្រង់តំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមនេះយកឈ្នះក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយលទ្ធផល ៤ ទល់នឹង១ នៅទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង ការប្រកួតរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។
នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញតំណាំងឲ្យលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងតំណាងក្រុមបាល់ទាត់វ័យចាស់ទំាង ៥ ក្រុមនៅទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង។
លោក អ៊ុក ចន្ថាអនុប្រធានមន្ទីរអប់រំបានមានប្រសាសន៍ថា ការលេងកីឡាជាកត្តាចាំបាច់ដែលនាំមកនូវ ការស្គាល់រាប់អានគ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាពនិងសាមគ្គីភាព ដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើង និងដើម្បីចូលរួមការអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឲ្យស្របនិងការវិវត្តន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។ ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើនសកម្មភាព ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីពិនិត្យ និងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និង សមធម៌ខាងស្មារតី ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
នាក្នុងឪកាស់នេះ លោក សេង ស្រេង ប្រធាន ការិយាល័យអប់រំកាយ និងកីឡាបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ប្រចាំឆ្នាំ២០២៥ មានក្រុមចូលរួមចំនួន ៥ ក្រុមចូលរួម រួមមានក្រុមបាល់ទាត់វ័យចាស់ K8 Football Team អតីតព្រះខ័នរាជស្វាយរៀង ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ ហ្គាសសុវត្ថិភាព ក្រុមបាល់ទាត់វ័យចាស់ នាវាលឿង និងក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ដែលធ្វើការប្រកួតនៅទីលាន វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ និង វិទ្យាល័យ ជាស៊ីម បឹងកេងកង។ ជាលទ្ធផលចំណាត់ថ្នាក់១គឺក្រុមបាល់ទាត់វ័យចាស់ K8 Football Team គ្រង់តំណែងជើងឯក ក្រុមបាល់ទាត់វ័យចាស់ រាជសីហ៍ ចំណាត់ថ្នា្កក់លេខ គ្រង់តំណែងជើងឯករង និងក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញជាប់ចំណាត់ថ្នា្កក់លេខ ៣ ៕
