ក្រោយពេលប្រកួតអស់ជាច្រើនសប្តាហ៍កន្លងមកនេះ កម្មវិធីប្រកួតសម្រស់ Miss Asia Pacific International 2025 ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន បានបញ្ចប់ទៅដោយរលូន និងជោគជ័យ កាលពីល្ងាចថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ម្ចាស់មកុដសម្រាប់រដូវកាលថ្មីនេះ គឺបានទៅលើនាង អ៊ីសាបែលឡា ហ្វឺណាន់ដេស (Isabela Fernandez) បវរកញ្ញាមកពីប្រទេសប្រេស៊ីល។

នៅក្នុងការប្រកួតនេះ ក៏មានបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជាមួយរូបផងដែរ គឺ អ្នកនាង មៀលីយ៉ាន់ នីតាសេង។ មៀលីយ៉ាន់ បញ្ចេញសមត្ថភាពបានយ៉ាងល្អឥតខ្ចោះ ដោយអាចទទួលបានពិន្ទុពីគណៈកម្មការ រហូតសម្រេចបាននៅក្នុងតំណែងកំពូល Top 30។ 

ដ្បិតថា ការប្រកួតរបស់ មៀលីយ៉ាន់ នៅរាត្រីផ្តាច់ព្រ័ត្រ បញ្ចប់ត្រឹមតំណែងកំពូល Top 30 ក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រវិស័យប្រកួតសម្រស់ បែរជាមានមោទនភាពខ្លាំងទៅវិញ ក៏ដោយសារតែ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបវរកញ្ញាតំណាងឱ្យកម្ពុជា អាចចូលទៅកាន់តំណែងកំពូល សម្រាប់ការប្រកួតនៅក្នុងកម្មវិធី Miss Asia Pacific International 2025 បន្ទាប់ពីបញ្ជូនបេក្ខភាពអស់ជាឆ្នាំកន្លងមកនេះ៕