យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសបានឱ្យដឹងថា តារាសម្តែងហូលីវូដវ័យ ៦៣ ឆ្នាំ លោក ថម គ្រូស (Tom Cruise) បានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយតារាសម្តែងស្រីវ័យ ៣៧ ឆ្នាំ នាង អាណា ដេ អាម៉ាស (Ana de Armas) ហើយ បន្ទាប់ពីទាក់ទងគ្នាជាង ៩ ខែកន្លងមកនេះ។ គូស្នេហ៍មួយគូនេះ បានសម្រេចចិត្តចែកផ្លូវគ្នាដោយសន្តិវិធី និងងាកមកធ្វើមិត្តរួមអាជីពនៅលើវិថីសិល្បៈវិញ។

យ៉ាងណាមិញ បើតាមប្រភពជិតស្និទ្ធបានបង្ហើបឱ្យដឹងថា កន្លងមកពួកគេមានភាពល្អូកល្អឺនជាមួយគ្នាណាស់ ប៉ុន្តែថ្មីៗនេះទំនាក់ទំនងស្នេហារបស់ពួកបែរជាមានភាពរកាំរកូសរហូតឈានដល់ការបិទទំព័រស្នេហាបែបនេះ។

ដ្បិតថា ថម គ្រូស (Tom Cruise) និង អាណា ដេ អាម៉ាស (Ana de Armas) លែងជាគូស្នេហ៍ក្តី ក៏ពួកគេនៅតែជាមិត្តល្អនឹងគ្នាដដែល ហើយពួកគេក៏សម្តែងរួមគ្នានៅក្នុងរឿង Deeper ផងដែរ៕